ភ្នំពេញៈ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់Post News ថា នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចចាប់បានហើយឃាតក ដែលចាក់សម្លាប់ជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី កាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ថាច់ សួ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួននៅផ្ទះលេខ៤៦អ៊ី នៅភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ៕




មតិយោបល់