ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥ និង ៣០នាទី ស្ថិតភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ សុង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់