ព័ត៌មានជាតិ

ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ជា​អ្នកចាត់ការ​ទូទៅ​ KTV​ និង​ជនជាតិ​វៀតណាម​២​នាក់​ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​

ស្វាយ​រៀង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ​មានការ​សហការ​ល្អ​ពី​ម្ចាស់ផ្ទះ​ ជួល​នៅ​ភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ បាន​សង្ស័យ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​បន្ទប់​ជួល​លេខ​ ៣០២​ មានមុខ​សញ្ញា​សង្ស័យ​កំពុង​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ និង​ប្រើ​ ប្រាស់​គ្រឿងញៀន​ពេល​ទទួល​បាន​ព័​ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​២​នាក់​ កាលពី​ថ្ងៃ​ទី​១៤​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​១៥​នាទី​ ។​

​ជនសង្ស័យ​ ១.​ ឈ្មោះ​ វ៉ាង​ យាំង​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​មិន​ពិតប្រាកដ​ ស្រុក​កំណើត​ ភូមិ​សូក​រូ​ក​ ឃុំ​ជី​បិ​ន​ ស្រុក​ចៅ​ថា​ញ់​ ខេត្ត​តៃ​និ​ញ​ ។​

២-​ឈ្មោះ​ ដាំង​ ជី​ហ្វឿ​ង​ហាំ​ង​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ម៉ាស្សា​ ស្រុក​កំណើត​ ភូមិ​ហ្វើ​ង​ហូ​បាយ​ ឃុំ​ចឹ​ង​ហ្វូ​ ស្រុក​ម៉ៃ​ឌូ​ ខេត្ត​សុក​ចាំង​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ថ្នាំ​ញៀន​៣​កញ្ចប់​តូច​,​ ទូរស័ព្ទ​ដៃ​២​គ្រឿង​,​ សម្ភារ​:​ប្រើប្រាស់​មួយ​ចំនួន​ ។​

​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ វ៉ាង​ យាំង​ឌឿ​ន​ បាន​បង្ហាញ​ថា​ មុខសញ្ញា​លក់​ថ្នាំ​ញៀន​ មានឈ្មោះ​ ភូ​ ជី​វ៉ៃ​ ពេល​នោះ​ សមត្ថកិច្ច​បានឲ្យ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ និង​បាន​បន្ត​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​ ៦​និង​៣០​នាទី​ នៅ​ចំណុច​បន្ទប់​ជួល​ក្រោយ​ផ្សារ​អន្តរជាតិ​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ សមត្ថកិច្ច​បាន​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ឈ្មោះ​ ភូ​ ជី​វ៉ៃ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ ស្រុក​កំណើត​ក្រុង​កូ​ឡា​ឡាំ​ពួ​ ប្រទេស​ ម៉ា​ឡេ​ស៊ី​មុខរបរ​ អ្នកចាត់ការ​ទូទៅ​ KTV​ ។​​ដកហូត​សម្ភារ​:​វត្ថុ​តាង​ ÷​ ទូរស័ព្ទ​ដៃ​១​គ្រឿង​,​ លិខិតឆ្លងដែន​១,​ សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។​

(​ជនសង្ស័យ​ទាំង៣នាក់ខាងលើ​ ក្រោយ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ លទ្ធផល​វិជ្ជមាន​ ជា​មេ​តំ​ហ្វេ​តា​មីន​ ប្រភេទ​ម៉ា​ទឹកកក​)​។​ ​បច្ចុប្បន្ន​ករណី​នេះ​ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

មតិយោបល់