អាមេរិកៈ អ្នកតំណាងពិសេសរបស់អាមេរិក ប្រចាំប្រទេសស៊ីរី លោក James Jeffrey បានប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការដាក់ទណ្ឌកម្មរបស់អាមេរិក លើទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ នឹងអាចជួយជំរុញឲ្យអ៊ីរ៉ង់ កាត់បន្ថយវត្តមានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅពេលមានសំណួរសួរលោក Jeffrey ថា តើជឿជាក់ទេថា ការដាក់ទណ្ឌកម្មនេះ នឹងជួយបង្ខំ ឬបញ្ចុះបញ្ចូលអ៊ីរ៉ង់ កាត់បន្ថយវត្តមានពួកគេនៅស៊ីរីនោះ លោក Jeffrey បានឆ្លើយទៅវិញថា ប្រាកដណាស់ថាវាពិតជាអាចជួយបាន។
ដោយលោក Jeffrey បានកត់សម្គាល់ឃើញថា អ៊ីរ៉ង់មិនបានបង្កើនវត្តមានរបស់ខ្លួន នៅក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមមួយនេះទៀតនោះទេ។
ក្នុងនោះលោកបានបន្ថែមថា អ៊ីរ៉ង់ ក៏មិនបានបង្កើនទាហានពួកគេទៀតដែរ ហើយស្ថានភាពយោធានាពេលបច្ចុប្បន្ន ត្រូវបានផ្អាកនៅលើទឹកដីស៊ីរី ខណៈមានការចូលរួមតិចតួចប៉ុណ្ណោះពីអ៊ីរ៉ង់៕

មតិយោបល់