ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកទន្លេមេគង្គកើនទ្បើងជាបន្តបន្ទាប់

ភ្នំពេញ: យោងតាមការចេញផ្សាយ របស់ក្រសួងធនធាន និងឧតុនិយមនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើតទ្បើង និងអូសកាត់ពីលើអាងទន្លេមេគង្គ ដែលឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ ព្រមទាំងក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនទ្បើងជាបន្តបន្ទាប់។ អាស្រ័យហេតុដូចនេះ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋតាមដងទន្លេ ជ្រាបជាព័ត៌មាន និងសូមរួសរាន់ប្រមូល ផលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

photo_2016-08-04_08-32-08

មតិយោបល់