Post News Media ព័ត៌មានជាតិ កំហឹងទល់កំហល់...

កំហឹងទល់កំហល់ នគរបាលនាយកដ្ឋានអង្គរក្សម្នាក់ ចាប់ប្រពន្ធបោកក្បាលនឹងធុងទឹកកក ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

កណ្តាល: បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពបង្កហិង្សាចាប់ប្រពន្ធបោកក្បាលនឹងធុងទឹកកក បណ្តាលឲ្យរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ហាងគោដុតសម្រស់ទូលសេរី ស្ថិតក្នុងភូមិទូលសេរី ឃុំទូលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ មាន វលក្ខ័ (ហៅអ៊ុន) ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់គ្រឿងក្លែម ស្នាក់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសក្បាលផ្នែកខាងក្រោយដេរចំនួន៣ថ្នេរ ។ ចំណែកជនសង្ស័យជាជនដៃដល់មានឈ្មោះ ស៊ឹង ប៉ាន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនគបាលជាតិ នាយកដ្ឋានអង្គរក្ស ត្រូវជាប្តីរស់នៅភូមិឃុំជាមួយគ្នា។

មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបាននិយាយស្តីបន្ទោសជនរងគ្រោះរឿងរថយន្តដឹកដី បើកទាក់ខ្សែភ្លើងចូលផ្ទះដាច់ ហើយមិនមកតឲ្យវិញ ធ្វើឲ្យងងឹតពេលយប់ តាំងពីថ្ងៃទី២៣មេសា មកម្ល៉េះ និយាយឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យបានស្ទុះទៅចាប់បោចសក់ជនរងគ្រោះជាប្រពន្ធទាញធ្លាក់ពីលើធុងទឹកកកទៅបុកនឹងសាបថ្ម បណ្តាលឲ្យបែកក្បាលហូរឈាម ហើយជនសង្ស័យដាល់ទៅលើជនរងគ្រោះជាប្រពន្ធ២ទៅ៣ដៃបន្ថែមទៀត។ បន្ទាប់មកជនរងគ្រោះបានរត់ចេញទៅផ្ទះខាងត្បូងដើម្បីឲ្យគេជួយ ហើយបានបងប្អូនឌុបជនរងគ្រោះដោយម៉ូតូយកទៅ ពេទ្យលោកសង្ឃព្យាបាលតែម្តង។

បច្នុប្បន្នជនរងគ្រោះត្រូវបានបងប្អូនឌុបយកមកដេកព្យាបាលនៅផ្ទះ ភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ចំណែកជនសង្ស័យជាប្តីវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕

Loading...