ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់អណ្តែតក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: ប្រជាពលរដ្ឋមានភ្ញាក់ផ្អើលនាំគ្នាចោមរោមមើលខណៈពេលដែលបានប្រទះឃើញសាសពបុរសវ័យចំណាស់ម្នាក់អណ្តែតទឹកទន្លេមេគង្គស្ទឹងត្រែង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ០៣ និង៣២នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចជ្រោយបាចុង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង លុះមកដល់ម៉ោង៥ល្ងាច ថ្ងៃដដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះបាទ បាននាំកម្លាំងចុះទៅត្រួតពិនិត្យ និងស្រង់យកមកដាក់លើច្រាំងទន្លេរក្រោមស្ពានមេគង្គដើម្បីធ្វើកុសល្យវិច្ឆ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះសពជនរងគ្រោះខាងលើមកដល់ពេលនេះ គឺនៅមិនទាន់មានអ្នកណាអះអាងថា បានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែបើតាមការវិភាគរបស់សមត្ថកិច្ចប្រាប់ឲ្យដឹងថា: សាកសពជនរងគ្រោះជាជនជាតិខ្មែរ មានអាយុប្រហែលជាជាង៥០ឆ្នាំ ពាក់អាវយឺត ពណ៌ត្រួយចេក ស្លៀកខោពណ៌ខ្មៅ នៅក្នុងហៅប៉ៅមាន កាបូបលុយក្នុងនោះមានលុយប្រហែលជា៧ ទៅ ៨ ម៉ឺនរៀល។

សមត្ថកិច្ចបន្តថា សពជនងគ្រោះត្រូវបានសង្ស័យថា បានអណ្តែតតាមដងទន្លេរមេគង្គហូរតាមទឹកទន្លេរហូតមក លុះមកដល់ចំណុចខាងលើក៍ត្រូវបានគេប្រទះឃើញព្តមទាំងរាយការណ៍ប្រាប់នគរបាលប៉ុស្ត៍ព្រះបាទតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការធ្វើកុល្យវិច្ឆ័យរួចមក សមត្ថកិច្ចសនិដ្ឋានថា សាកសពជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹក ព្រោះនៅលើដងខ្លួននៃសពគឺពុុមានរបួសសា្នមអ្វីឡេីយគ្រាន់តែមានស្នាមរលាត់ក្បាលពោះ ដោយសង្ស័យថា ជនរងគ្រោះអាចនឹងរអិលជើងដួលធ្លាក់ទឹកទន្លេរ ហើយពុំមានអ្នកណាឃើញនឹងជួយ ក៍លុងស្លាប់តែម្តងទៅ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅកប់នៅទីបច្ឆារួចរាល់ហើយ។ លោកបញ្ជាក់ថា សពជនរងគ្រោះនេះគឺយើងមិនអាចយកទៅបូជាបានទេ ព្រោះត្រូវកប់ដើម្បីទុកពេលឲ្យបងប្អូនសាច់ញាត្តិណាដែលបាត់បងប្អូន ឲ្យគេមកមើលបើយើងបូជាទៅគឺយើងមិនអាចរកឃើញសាច់ញាត្តិបានទេ៕

មតិយោបល់