ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យ ២៣៦នាក់ ត្រូវអាជ្ញាធរចិនចាប់ខ្លួនដោយជាប់ពាក់ព័ន្ធទៅនឹងការភ្នាល់ល្បែងបាល់ទាត់អឺរ៉ូ

ចិន: ក្រសួងសន្តិសុខសាធារណៈ (MPS) បាននិយាយកាលពីថ្ងៃអាទិត្យនេះថា ជនសង្ស័យចំនួន២៣៦នាក់ នៅក្នុងប្រទេស ចិន ត្រូវបានអាជ្ញាធរចាប់ខ្លួន ដែលជាប់ពាក់ព័ន្ធទៅនឹងការលេងល្បែងកីឡាបាល់ទាត់ខុសច្បាប់នៅក្នុងអំឡុងពេលដែលកំពុងប្រកួតព្រឹត្តការណ៍អឺរ៉ូ UEFA Euro ឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

យោងតាមក្រសួងសន្តិសុខសាធារណៈដដែលបានអះអាងថា ទឹកប្រាក់ជាង ២៨លានយន់ ស្មើនឹង ៤,២លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានរឹបអូស ឬបង្កកសាច់ប្រាក់នៅក្នុងករណីដែលពាក់ព័ន្ធនឹងគេហទំព័រការលេងល្បែងនៅក្រៅប្រទេស តាមប្រព័ន្ធអ៊ីនធឺណែត។

អាជ្ញាធរប៉ូលិសបានស៊ើបអង្កេតទៅលើការលេងល្បែងកាន់តែខ្លាំងនៅលើបណ្ដាញអ៊ីធឺណែតគេសង្ស័យថា ចាប់ពីខែមេសា កន្លងទៅនេះ។
ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា ប៉ូលិសបានចាប់ខ្លួនអ្នកដែលបានរៀបចំសកម្មភាពលេងល្បែងនៅក្នុងទីក្រុង រួមទាំងទីក្រុង Shenyang ខេត្ត Liaoning និងទីក្រុង Shenzhen ខេត្តក្វាងទុង។

បើយោងតាមក្រសួងសន្តិសុខសាធារណៈការបង្ក្រាបលើការលេងល្បែងនៅតាមបណ្ដាញអ៊ីនធឺណែតឆ្លងដែនបានក្លាយជាភារកិច្ចធម្មតាសម្រាប់ប៉ូលិសទៅហើយ ខណៈដែលក្រុមហ៊ុនអន្ដរជាតិនានា បានប្រើការលេងល្បែងស៊ីសងគេហទំព័រការលេងល្បែងនៅបរទេស ដើម្បីអភិវឌ្ឍភ្នាក់ងារអ្នក លេងល្បែងជនជាតិចិននិងទាក់ទាញអ្នកលេងជាច្រើនទៀតក្នុងឆ្នាំថ្មីនេះ៕

UEFA-Euro-2016-Live

មតិយោបល់