ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ៤ដើម មកធ្វើសកម្មភាពកាប់ទៅលើយុវជនប្រុសស្រី៦នាក់ជិះម៉ូតូ២គ្រឿង មកអង្គុយលេងនៅមាត់ទន្លេបណ្តាលឲ្យយុវជនម្នាក់ត្រូវ១ដាវចំដៃខាងស្តាំរងរបួសស្រាល រួចប្លន់យកម៉ូតូ១គ្រឿងបានសម្រេចរួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវទន្លេសាប ខាងជើងអូតែសុខខា ប្រមាណជាង២០០ម៉ែត្រ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះមានឈ្មោះ ហេង ហម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅឃ្លាំងមួយកន្លែង ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគេមានគ្នា៦នាក់ មានប្រុសមានស្រី ជិះម៉ូតូ២គ្រឿង មួយគ្រឿងដែលត្រូវជនសង្ស័យយកទៅបាត់ម៉ាកឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2306 និងមួយគ្រឿងទៀតម៉ាកនិច មិនចាំស្លាកលេខបាននាំគ្នាមកអង្គុយលំហែរកាយលេងនៅចំណុចកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុរៀបនិងនាំគ្នាជិះត្រឡប់ទៅផ្ទះវិញស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះនិចមួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃចំនួន៤ដើម រួចជិះមកអែបហើយបានធ្វើសកម្មភាពដកដាវមកកាប់ទៅលើរូបគេត្រូវ១ដាវចំដៃខាងស្តាំបណ្តាលឲ្យរងរបួសស្រាល បន្ទាប់មករូបគេនិងមិត្តភក្តិមានភ័យស្លន់ស្លោនាំគ្នារត់គេចចេញពីកន្លែកើតហេតុដោយមិនដកសោរចេញពីម៉ូតូធ្វើឲ្យជនសង្ស័យមានឪកាសប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះទៅដាក់បណ្តឹងនៅប៉ុស្តិ៍នគរបានរដ្ឋបាលជ្រោយចង្វាររួចបាននាំគ្នាទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕
មតិយោបល់