កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការធ្វើតេស្តអាវុធថ្មី ដែលមានបច្ចេកវិទ្យាខ្ពស់ នៅក្នុងការផ្លាស់ប្តូរមួយ នឹងបង្កើនភាពតានតឹង ជុំវិញកិច្ចចរចានុយក្លេអ៊ែរខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បាននិយាយថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការធ្វើតេស្តអាវុធយុទ្ធសាស្ត្រ ដែលទើបអភិវឌ្ឍថ្មី នៅឯបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ។
ប្រភពដដែលបានបន្តថា ការធ្វើតេស្តនេះ គឺទទួលបានភាពជោគជ័យ ប៉ុន្តែមិនបានបញ្ជាក់ទេ អំពីប្រភេទឧបករណ៍ ដែលពាក់ព័ន្ធនៅក្នុងការសាកល្បងអាវុធនោះទេ៕
មតិយោបល់