អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Bill Clinton និងភរិយា គឺលោកស្ត្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងបច្ចុប្បន្នកំពុងត្រៀងខ្លួនក្នុងការប្រជែងជាបេក្ខភាពប្រធានាធិបតីអាមេរិក រកចំណូលបាន ៣០លានដុល្លារអាមេរិក ពីការថ្លែងសុន្ទរកថា និងការលក់សៀវភៅ។
យោងតាមឯកសារជាច្រើនបានបញ្ជាក់ថា លោក Bill Clinton រកចំណូលបាន ២៥លានដុល្លារអាមេរិក ពីការថ្លែងសុន្ទរកថាជាង ១០០ដង នៅក្នុងឆ្នាំ ២០១៤ និងនៅ៤ខែដើមឆ្នាំ ២០១៥ ខណៈដែលលោក Hillary Clinton បានចំណូលបាន ៥លានដុល្លារអាមេរិក ពីការលក់សៀវភៅ និងសុន្ទរកថា។
យោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ លោកស្ត្រី Hillary Clinton យកថ្លៃ ២០ម៉ឺនដុល្លារអាមេរិក ក្នុងការផ្ដល់សុន្ទរកថាម្ដង ហើយលោក Bill Clinton វិញរកចំណូលបាន ១០៥លានដុល្លារអាមេរិក ចន្លោះឆ្នាំ ២០០១-២០១៣ ពីការផ្ដល់សុន្ទរកថា៕
មតិយោបល់