ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់នៅបុរីហូលន់ តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក​និងក្លែងបន្លំឯកសារ!

បន្ទាយមានជ័យៈ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១​១​ ខែវិចិ្ឆកា​ ឆ្នាំ២០១៨ ដោយទទួលបានការអនុញ្ញាតពីលោក​ ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោក​កវរសេនីយ៍ឯក​ ម៉ែន​ ភិរម្យ​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ ទទួលការងារយុត្តិធម៌​ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការ ជាមួយកម្លាំងរាជធានីភ្នំពេញ ដោយអនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៖ ៩៧ ចុះថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៨ចេញដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តប.ជ​។

បានឃាត់ខ្លួនជនសង្ស័យ​​ឈ្មោះ ជ័យ សារុន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឃាត់ខ្លួននៅចំណុច៖ បុរីហូលន់ ស្ថិតនៅផ្ទះ លេខ ៦៣C សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពីបទ៖ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តកាលពីថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅចំណុច៖ក្រុងប៉ោយប៉ែត ។ និងយោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន០២នាក់៖
១.ឈ្មោះ យឹម គឹមស្រ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ
មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់+ក្រុងប៉ោយប៉ែត។
២.ឈ្មោះ ដួង សំអុល ភេទប្រុស អាយុ៥៨ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់