ព័ត៌មានជាតិ

រញ្ជួយ​ដី​នៅ​ថៃ កម្រិត ៦​រ៉ិ​ចទ័​រ​

​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ កម្រិត ៦​រ៉ិ​ចទ័​រ ដែល​បណ្ដាលឲ្យញ័​រអគារ​ខ្ពស់ៗ​មួយចំនួន​នៅក្នុង​ទីក្រុង​បាងកក ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​នៅវេលា​ម៉ោង ជាង ៨​យប់​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ ២០១៤​។​
Strikes-Thai1

​ស្ថាប័ន​អង្កេត​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក បានឲ្យដឹងថា ហេតុការណ៍​រញ្ជួយ​ដី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង ៦​ល្ងាច​(​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០៥​ខែ​ឧសភា ឆ្នាំ ២០១៤ ដែល​មាន​កម្រិត ៦​រ៉ិ​ចទ័​រ និង​មាន​ជម្រៅ ៧,៤​គីឡូម៉ែត្រ មាន​រយៈ​ចម្ងាយ ២៧​គីឡូម៉ែត្រ​ពី​តំបន់ភ្នំ​ទីក្រុង​ឈៀ​រ៉ៃ​។​
​ស្ថាប័ន​អង្កេត​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក បានឲ្យដឹង​ទៀតថា កម្រិត​នៃ​រញ្ជួយ​ដី​នេះ ដំបូង​បាន​កើនឡើង​ដល់ ៦,៣​រ៉ិ​ចទ័​រ ប៉ុន្តែ​វា​បាន​ធ្លាក់ចុះ​នៅត្រឹម ៦​រ៉ិ​ចទ័​រវិញ​។​

​នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍​ជា​ផ្លូវការ​មួយ​បញ្ជាក់​ពី​ប៉ះពាល់​នោះទេ នៅវេលា​ម៉ោង ៨​និង ៣០​នាទី​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ ២០១៤​នេះ​។​
​វា​គឺជា​កា​រញ្ជួយ​ដី​មួយ​ដែល​កម្រិត​ខ្ពស់ ព្រោះថា អគារ​មួយ​ចំនួន​ដែល​នៅក្នុង​ទី​បាងកក់ បាន​ញ័រ ខណៈ​ដែល​កន្លង​កើតហេតុ​មាន​ចម្ងាយ ៨០០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក់​៕
Strikes-Thai

1

2345

មតិយោបល់