(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១១ និង០៥នាទី យប់ មានករណី ហឹង្សាក្នុងគ្រួសារ មួួយបានកើយឡើង នៅចំណុចផ្ទះលេខ ២៤២ស្ទួន ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបង្ករដោយជនសង្ស័យ ត្រូវជាកូន ខណៈពេលដែល ផឹកស្រាស្រវឹង រួចត្រឡប់មកផ្ទះវិញ ខឹងម្តាយជេរស្តីបន្ទោស ទ្រាំមិនបាន ក៏ស្ទុះទៅច្រានដួល បណ្តាលឱ្យបាក់កដៃ ខាងឆ្វេង។
ភ្នាក់ងារ Post News បានរាយការណ៍ ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ អាសយដ្ឋាន ខាងលើ។ ជនសង្ស័យ ត្រូវជាកូនបង្កើត ឈ្មោះនួន សុភី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាមួយគ្នា។
មុនពេលកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង រួចត្រឡប់មកផ្ទះ ពេលនោះជនរងគ្រោះ ត្រូវជាម្តាយជនសង្ស័យ បានជេរ និងស្តីបន្ទោសឱ្យជនសង្ស័យ រួចជនសង្ស័យខឹងខ្លាំង ក៏ស្ទុះទៅច្រាន និងធាក់ជនរងគ្រោះ បណ្តាលឱ្យដួល បាក់កដៃខាងឆ្វេង ហើយត្រូវបានក្រុមគ្រួសារ និងមន្ត្រីមានសមត្ថកិច្ចយើង ជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ នាំយកមកប៉ុស្ត៌ សាកសួរបន្ត។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលនៅផ្ទះគ្រូខ្មែរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត តាមនិតិវិធីនៃផ្លូវច្បាប់៕
មតិយោបល់