ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់ បុរសវ័យចំណាស់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត

តាកែវ: នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ វេលាម៉ោង ៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃសកប្បាស ខេត្តតាកែវ លើផ្លូវលេខ១២៩ចន្លោះគីឡូម៉ែត្រ១៩-២០រវាងម៉ូតូនិងរថយន្តបើកបរបញ្រ្ចាសទិសគ្នាពីកើតទៅលិចបណ្តាលឲ្យស្លាប់បុរសម្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខតាកែវ 1Q2749 បើកបរដោយឈ្មោះ ហ៊ែល ហ៊ី ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាម៉ូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ រងគ្រោះស្លាប់នៅកន្លែងកើតហេតុ បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព បានបើកម៉ូតូពីកើតទៅលិច រួចបានជែងរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A0267 បើកបរដោយឈ្មោះ សំ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកតាក​ ឃុំកោះធំ(ខ) ស្រុកកោះធំ​ ខេត្តកណ្តាល​​ គ្មានរងរបួស ពាក់ខ្សែក្រវាត់ឃាត់ខ្លួន មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ។

មូលហតុ៖ ម៉ូតូបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ករណីនេះកម្លាំងជំនាញបាននិងកំពុងក៏សាងសំណុំរឿងទៅតាមនីតិវិធីផ្លូវ រីឯវត្ថុតាង រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងបានដកហូតមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់