ព័ត៌មានជាតិ

នារីអូតេស ខារ៉ាអូខេហ្វៀលលីង ត្រូវការិយាល័យប្រឆាំងគ្រឿងញៀនចុះឃាត់ខ្លួនរួមទាំងបក្ខពួក៣នាក់ទៀតដែលជា មុខសញ្ញាជួញដូរនិង…

សៀមរាប: នៅថ្ងៃទី១០ខែ កុម្ភ:ឆ្នាំ ២០១៩ វេលាម៉ោង១០និង០០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ឃាត់ខ្លួនជន សង្ស័យចំនួន០៤នាក់ ៖
១-ឈ្មោះ អេង រ៉ាក់ខាហៅស្មីនភេទស្រីឆ្នាំកំណើត ១៩៩១ មុខរបរនារីអូតេស ខារ៉ាអូខេហ្វៀលលីង ទីលំនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន) ។
២-ឈ្មោះ ឡែន លីន ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន ទីលំនៅភូមិឫស្សីលក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (សមគំនិតជួញដូរ) (គ្មានសារធាតុ ញៀនក្នុងខ្លួន)។
៣-ឈ្មោះ ឡូញ សេងលាង ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន ទីលំនៅភូមិឫស្សីលក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)។
៤-ឈ្មោះ លី ឡុងស៊ីន ហៅ ចៃភេទប្រុស ឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀនក្នុងខ្លួន)។
វត្ថុតាងដកហូតរួមមានសម្ភារ:វេចខ្ចប់គ្រឿងញៀននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន- ទូរស័ព្ទដៃ ចំនួន ០៧គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងក៍សាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់