ព័ត៌មានជាតិ

Update: បុរស២នាក់ ត្រូវជនមិនស្គាល់៤នាក់ កាប់ប្រហារបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)

ភ្នំពេញ: បុរស០២នាក់ ត្រូវជនមិនស្គាល់៤នាក់កាប់ប្រហារ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់កាលពីវេលាម៉ោង៧នឹង២០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទី១-ជា សុភាព ភេទប្រុសអាយុ28ឆ្នាំមុខរបរកម្មករសំណង់ស្រុកកំណើតភូមិត្រពាំងកណ្តាលឃុំមឺនជ័យស្រុករំដួល ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ(ស្លាប់), ទី​២-សោម ពិស័យហៅអេងអាយុជាងសាមសិបឆ្នាំមានស្រុកកំណើតជាមួយគ្នា(របួសស្រាល)បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្លីនិកអង្គរ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដើរចេញពីបន្ទប់ជួលក្នុងបំណងមកផ្សារកាណាសីធី លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូសេ១២៥ពណ៌ខ្មៅ២គ្រឿងមិនចាំសេរី និងស្លាកលេខមកដល់ ក៏កាប់មកលើជនរងគ្រោះពីក្រោយចំកញ្ចឹងករបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យនិងម្នាក់ទៀតត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។

បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌ កំពុងសហការជាមួយកម្លាំងការិយាល័យជំនាញ ដើម្បីស្រាវជ្រាវរកជនដៃដល់៕

មតិយោបល់