កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ យោងតាមគេហទំព័រ singaporeseen បានចុះបង្ហាញឲ្យដឹងថា មេខ្លោងជើងកាងជួញដូរថ្នាំញៀនដ៏ធំ ត្រូវបានប៉ូលីសចាប់ខ្លួន ។ រហូតដល់ឈានចាប់ផ្តើមនេះដែរប៉ូលីសសូមអរគុណដល់មិត្តស្រីរបស់ មេខ្លោងដែលធ្វើការបង្ហោះនូវរូបភាព ជាមួយនឹងគំនរទឹកប្រាក់រាប់រយម៉ឺន នៅលើអនឡាញ។
ស្ត្រីដែលធ្វើការបង្ហោះរូបភាពជាមួយនឹងគំនរទឹកប្រាក់នេះមាននាមត្រកូល Fu ធ្វើជាអ្នកទំនាក់ទំនងភ្ងៀវនៅក្លិបរាត្រី មួយកន្លែងក្នុងទីក្រុង Zhenjiang ដែលស្ថិតនៅភាគខាងកើតនៃប្រទេសចិន ក្នុងខេត្ត Jiangsu។ ក្នុងការបង្ហោះរូបភាពជាមួយនឹងទឹកប្រាក់ជាច្រើននេះ ត្រូវបានគេដឹងថា មានចំនួន $39,243ទៅកាន់មិត្តភក្តិរបស់នាង។
ទំហំទឹកប្រាក់នេះដែរ បានធ្វើឲ្យប៉ូលីសមានការសង្ស័យចំពោះ ទ្រព្យសម្បត្តិរបស់នាង និងរហូតដល់បើកដំណើរការស៊ើបអង្កេតនៃប្រភពទឹកប្រាក់តែម្តងទៅ ។ ការស៊ើបអង្កេតរបស់មន្ត្រីប៉ូលីសបានឲ្យដឹងថា ទំហំទឹកប្រាក់នេះគឺជាកម្មសិទ្ធ របស់មិត្តប្រុសនាង ហើយបុរសនោះគឺមានវ័យ ៥០ ឆ្នាំដោយដឹងថា ឈ្មោះ Chen ដែលត្រូវបានគេដឹងថាជាមេខ្លោងជួញដូរថ្នាំញៀន ដ៏ធំ នៅ ខេត្ត Fujian និង Jiangsu ហើយក៏បានប្រូមូលភស្តុតាង និងឯកសារផ្សេងៗដើម្បីធ្វើការឃាតខ្លួន។
មេខ្លោងឈ្មោះ Chenត្រូវបានប៉ូលីចាប់ខ្លួនស្របពេលដែលក្នុងឡានរបស់ជនល្មើលរូបនេះ ផ្ទុកទៅដោយ ថ្នាំមេតាហ្វេតាមីន ចំនួន ១ គីឡូក្រាម នៅនឹងហឹប ដាក់កូនសោរឡាន ហើយសមាជីកនៃក្រុមនេះ ២ រូបផ្សេងទៀត ក៏ត្រូវបានឃាត់ខ្លួនក្នុងពេលប្រតិបត្តិតការនេះដែរ។
Chen ត្រូវបានគេកាត់ទោសឲ្យជាប់ ៣ ករណីដែលជាប់ពាក់ព័ន្ធនឹងថ្នាំញៀននេះ ហើយត្រូវបានគេបញ្ជូនទៅកាន់ មជ្ឍមណ្ឌលកែប្រែខ្លួន៕
មតិយោបល់