ព័ត៌មានជាតិ

យុវជន២នាក់ជិះម៉ូតូលឿនទៅបុករថយន្តលាន់ដូចរន្ទះ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេយុវជន២នាក់ បើកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 1Y-7744 ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងដោយមិនប្រយត័្នជ្រុលទៅបុករថយន្តដឹកអីវ៉ាន់មួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1367 ទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្តបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ (សព) ពន្លឺ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក ទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារដើម្បីដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់