ព័ត៌មានជាតិ

ខ្ចីម៉ូតូគេចខ្លួន​ជាង១ខែ ម្ចាស់គេឃើញ ចាប់ប្រគល់ឲ្យ​សមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់ ត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីឆកបោកម៉ូតូគេចខ្លួនអស់រយពេលជាង១ខែ។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់ហូលីដេ ស្ថិតនៅផ្លូវលំ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនស្ស័យឈ្មោះ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូឈ្មោះ សៀង គឹមសាន្ក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងទឹកនឹងភ្លើង ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ។

ម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង១១ថ្ងៃត្រង់ជនសង្ស័យបានខ្ចីម៉ូតូគាត់ថា ទៅហូបបាយមួយភ្លែត ហើយក៏យកទៅបាតតែម្តង។ រហូតមកដល់រសៀលថ្ងៃខាងលើនេះ ទើបគាត់ប្រទះឃើញជនសង្ស័យ ហើយក៏ឃាត់ខ្លួនប្រគល់ឲ្យមកសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានខ្ចីម៉ូតូជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែម៉ូតូខាងលើ ត្រូវបានមិត្តភក្តិបោកបន្តទៀត។ ម៉ូតូ ដែលជនសង្ស័យឆបោកយកទៅនេះម៉ាកហ្សុយហ្ស៊ីគីនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FU-5869។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់តាមនីតិវិធីច្បាប់៕

photo_2016-11-02_18-46-04

photo_2016-11-02_18-45-58

photo_2016-11-02_18-46-01

មតិយោបល់