ស្វាយរៀងៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះដូរលុយ និងលក់មាសមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងនៅ៣និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែលម្ចាស់ផ្ទះបានបញ្ចូលភ្លើងទូរសព្ទ ដោយដាក់លើពូកក្នុងបន្ទប់ដេក បណ្តាលឲ្យផ្ទុះឆេះពូក ហើយបានយកបំពង់អគ្គិភ័យបាញ់ពន្លត់អស់៤បំពង់ តែមិនរលត់ ទើបហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងមកជួយបាញ់ពន្លត់ ហើយក៏រលត់ទៅវិញជាស្ថាពរតែម្តង មិនបណ្តាលឲ្យរាលដាលនោះទេ ៕
មតិយោបល់