កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កូនអ្នកមានម្នាក់នៅក្រុងកំពង់ចាម សង្ស័យមានទំនាស់ក្នុងគ្រួសារបានធ្វើសកម្មភាពបើករថយន្តស៊េរីទំនើបម៉ាកធុនត្រា បុករះផ្ទះរបស់ខ្លួន បុករថយន្តរបស់គេដែលចតទុកចោលបណ្តាលឲ្យខូខខាតពីទៅបីគ្រឿង ចុងក្រោយបើកលើសួនបុកដើមស្លាទៀតផង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បណ្តាលឲ្យផ្អើលពេញក្រុងកំពង់ចាម ។
ជនបង្កត្រូវបានគេស្គាល់ឈ្មោះ ទី ក្រោយកើតហេតុជនបង្ករួមទាំងរថយន្តទាំងអស់ត្រូវបានសមត្ថកិច្ចនាំខ្លួននិងរឹបអូសយកទៅអធិការដ្ឋានក្រុងកំពង់ចាមដើម្បីបន្តនីតិវិធី ៕
មតិយោបល់