ព័ត៌មានជាតិ

ករណីហិង្សា! ជនសង្ស័យម្នាក់កាប់ជនរងគ្រោះ ពីរកាំបិតប៉័ងតោចំកញ្ចឹងក របួសធ្ងន់ដេរ១៥០ថ្នេរ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១មានករណីហិង្សាដោយចេតនាផ្ទះជនរងគ្រោះភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ លី សំអុល ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាងដែក នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ អួន រដ្ឋា ហៅថា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ផល់ប៉ះពាល់មាន៖ ជនរងគ្រោះត្រូវជនសង្ស័យ កាប់ចំនួន០២កាំបិត មានរបួសធ្ងន់ត្រង់កញ្ចឹងកខាងក្រោយ ដេរចំនួន ១៥០ថ្នេរ (បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ) ។

វត្ថុតាងចាប់យក៖ –កាំបិតប៉័ងតោដងឈើចំនួន០១ ។ –ម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់)ចំនួន០១គ្រឿង គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យ បន្សល់នៅកន្លែងកើតហេតុ) ។

នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែជួសជុលម៉ូតូរបស់ខ្លួន នៅខាងមុខផ្ទះ (កន្លែងកើតហេតុ) ជាមួយនឹងបងប្អូន ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែឃើញមានជនសង្ស័យ បានជិះម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់) មកឈប់លើផ្លូវបេតុង ខាងមុខផ្ទះជនរងគ្រោះ ហើយបានដើរចូលសំដៅទៅរកជនរងគ្រោះ​ និងបានដកកាំបិតប៉័ងតោចេញពីចង្កេះខោ កាប់ទៅលើ ជនរងគ្រោះចំកញ្ចឹងកផ្នែកខាងក្រោយចំនួនពីរកាំបិត ទើបបងប្អូនរបស់ជនរងគ្រោះ ដែលអង្គុយនៅក្បែរនោះឃើញ បានចូលទៅ ជួយជនរងគ្រោះ ហើយជនសង្ស័យឃើញបងប្អូនរបស់ជនរងគ្រោះចូលមកច្រើន ក៏ទម្លាក់កាំបិតចុះ ហើយរត់គេចខ្លួន ទៅទិសខាង លិចចូលព្រៃឫស្សីបាត់ទៅ ។ ចំពោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ លោកសង្ឃ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានទទួលព័ត៌មាន និងបានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីស្វែង រកជនសង្ស័យ តែរកមិនឃើញសោះ ។

លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០ ទើបកម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំង ប៉ុស្ដិ៍ទួលព្រេជ ប៉ុស្ដិ៍សំរោងលើ ប៉ុស្ដិ៍ម្កាក់ បានចុះទៅដល់ទីតាំងផ្ទះរបស់ជនសង្ស័យនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏ប្រទះឃើញជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះ ។

ដោយមានបទបញ្ជាពីថ្នាក់ដឹកនាំ ទើបកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរនាំតាមនីតិវិធីច្បាប់ ។

ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ប្រហែលប្រាំថ្ងៃមុន ជនរងគ្រោះនិងបក្ខពួកបានព្រួតគ្នាវាយមកលើខ្លួនម្ដង ។ រហូតដល់ថ្ងៃកើតហេតុ ទើបខ្លួនបានយកកាំបិតប៉័ងតោសៀតក្នុងចង្កេះខោ ហើយបានជិះម៉ូតូទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួន បានឃើញជនរងគ្រោះ កំពុងធ្វើម៉ូតូនៅខាងមុខផ្ទះ ទើបខ្លួនបានដើរទៅក្បែរជនរងគ្រោះ ហើយដកកាំបិតប៉័ងតោ ពីចង្កេះខោ កាប់ទៅលើជនរងគ្រោះចំនួន០២កាំបិត ដោយពេលនោះឃើញបក្ខពួកជនរងគ្រោះ ចូលមកជួយច្រើនពេក ទើបខ្លួនរត់គេចចូល ព្រៃឫស្សីតែម្ដង រហូតដល់ម៉ោងប្រហែលបួនជិតភ្លឺ ទើបខ្លួនដើរចេញពីព្រៃឫស្សី ទៅចូលដេកនៅក្នុងផ្ទះវិញ ។

ចំពោះជនសង្ស័យ បានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន (-) ចំពោះការធ្វើតេស្ដទឹកនោម លទ្ធផលមានសារធាតុញៀន នៅក្នុងទឹកនោម (+) ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់