ព័ត៌មានជាតិ

បំបែកសំណុំរឿង ឃាតកម្ម សាកសពច្រកបាវផ្តើមចេញពីរឿងស្នេហាត្រីកោណ លួចឆីប្រពន្ធគេ

កណ្តាលៈ នគរបាលនៃស្នងការខេត្តកណ្តាលបានឱ្យ Post News ដឹងថា ឆ្លងតាមលទ្ធផល ពិនិត្យទីកន្លែងប្រទះឃើញសាកសព លទ្ធផលកោសល្យវិច័យ ស្ដាប់ចម្លើយសាក្សីបំភ្លឺ ការកំណត់បានអត្តសញ្ញាណជនរងគ្រោះ បានឈានទៅកំណត់អត្តសញ្ញាណបានថាជនរងគ្រោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋាន នឹងស្នាក់នៅបច្ចុប្បន្ន ភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលបានប្រាប់ទៀតថា ក្រោយពីពិនិត្យរួច យើងក៏បើកការសុើបអង្កេតជាបន្តបន្ទាប់ជំុវិញសាសពហើយ ជាលទ្ធផលនៃការពិនិត្យសពជនរងគ្រោះនេះគឺឃើញថា សពច្រកក្នុង ថង់ការ៉ុងពណ៌ខៀវ ចងខ្សែលួស បានស្រាយការ៉ុង យកសពធ្វើការពិនិត្យ៖ ១.ស្នាមមុត ត្រចៀកខាងឆ្វេង, ២.ស្នាមមុត នៅចុងចិញ្ចើមខាងស្ដាំ , ៣.ស្នាមមុត ចំហៀងខាងឆ្វេង លើចង្កេះ, ៤.ស្នាមមុត ក្រោយចំ ទទូលក្បាលផ្នែកខាង ក្រោយ, ៥.ក្បាលសព មានច្រកថង់ខ្មៅ នៅនឹងក មានរឹតកៅស៊ូ(កៅស៊ូយឺត រិតកង់)។

លទ្ធផលស្រាវជ្រាវសើុបអង្កេត ហើយរយៈពេលអស់ ១៩ម៉ោងកន្លះ ក្រោយរកឃើញសាកសពយើងបំបែកបានសំណុំរឿងឃាតកម្មមួយនេះ។ ក្រោយការពិនិត្យបានបញ្ចប់ បានដំណើរការបើកការសើុបអង្កេតជាបន្ទាន់ បន្តមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹកឆ្លងតាមការស្រាវជ្រាវកម្លាំងជំនាញ កំណត់បានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធរឿងឃាតកម្មនេះគឺ១.ឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំជនជាតិខ្មែរ (ប្ដី), ២.ឈ្មោះចាប សុខជឿន អាយុ ២៦ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ) អ្នកទាំង០២ មានទីលំនៅភូមិឃុំកើតហេតុ ។

ក្រោយការឃាតខ្លួនសួរចម្លើយអស់ជសច្រើនម៉ោងរួចមកទាំងពីរនាក់ ប្ដី ប្រពន្ធ បានឆ្លើយសារភាពគឺ ឈ្មោះ ខេម ខេង (ប្ដី)សារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែន ដោយមូលហេតុ ឈ្មោះ លៃ លីន លបលួច ទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៏តាមទាន់ ពេលអ្នកទាំង០២ អោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា ខ្លួនចាញ់បោកការលួងលោម របស់គេ(ជនរងគ្រោះ) ។ បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់ ។

នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ២១យប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាល ឲ្យ សន្លប់ហើយ ក៏យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសពរួចហើយ សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះ រួចហើយងូតទឹកចូលដេកធម្មតា ។ ចំណែក ចបកាប់ ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែក ដងឬស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ ។

ចំណែកឈ្មោះ ចាប សុខជឿន អាយុ២៥ឆ្នាំ ជាប្រពន្ធ បានសារភាពថា ខ្លួនបានទាក់ទងមានស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន តាំងពីក្នុងខែមេសា ឆ្នាំ២០១៦មកម្លេះ ហើយបានដេកជាមួយគ្នាចំនួន០២ដង ហើយលើកក្រោយ ក៏បែកការណ៍ ដឹងដល់ប្ដីសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៤រសៀល ។ បន្ទាប់មកប្ដីបានឲ្យខ្លួន ខលទាក់ទងហៅឈ្មោះ លៃ លីន មកផ្ទះដោយប្រាប់ថាមកគេងជាមួយគ្នាទៀត ។ ដល់ថ្ងៃទី២៤.មិថុនា ឆ្នាំ២០១៦ ម៉ោង ១៩.០០នាទី ឈ្មោះលៃ លីន បានខល មកខ្លួនសួរថា៖ ប្ដីអូនឯងនៅផ្ទះឬអត់ ? ខ្លួនបានឆ្លើយថា៖ គាត់អត់នៅទេ ចាំម៉ោង៩ ម៉ោង១០ចាំមក(ពេលនិយាយប្ដីនៅក្បែរដែរ)។

ពេលឈ្មោះ លៃ លីន មកជិតដល់ ក៏ខលមកថា បងទៅដល់ឥឡូវហើយ។ ពេលឈ្មោះ លៃ លីន មកដល់ ប្ដីរបស់ខ្ញុំ គាត់ឈរក្បែរទ្វារ រោងបាយ ចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេក ភ្លាមនោះឭសូរសំឡេងបើក ទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៏ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះលៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនថា អូនរកបាវពេលយកបាវហើយ ខ្លួនក៏បានជួយច្រកសព ហើយសែង០២នាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៍ងូតទឹកចូលដេក ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយចម្លើយសារភាពសមត្ថកុច្ចបានរកឃើញ វត្ថុតាងចាប់យក(នៅទីកន្លែងកើតហេតុ) មាន១-ចបកាប់ ដងឬស្សី ប្រវែង ០.៩១ស.ម ផ្លែចប ទំហ៊ំ ១១ស.ម មុខផ្លែ ៦ស.ម, ២-រ៉ូឡូខ្សែភ្លើង ពណ៌ក្រហម ចំនួន០១ មានខ្សែភ្លើង ៦ ម៉ែត្រ, ៣-ខ្សែភ្លើងពណ៌ស ទំហ៊ំ ២គុណ១ ប្រវែង ៥.៤ ម៉ែត្រ, ៤-ឬស្សីដងឆក់ ប្រវែង១ម៉ែត្រ, ៥-ដែក កង រង្វង់ផ្ចិត ៥២ស.ម ចំនួន០១។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្ម ដោយមានការគ្រោងរៀបចំ គិតទុកជាមុន ផ្ដើមចេញពីអំពើ ផិតក្បត់(ប្រពន្ធមានស្នេហាក្រៅផ្ទះជាមួយរងគ្រោះ) បង្កឲ្យមានគំនំុ សងសឹក ទើបរៀបចំគម្រោង ការសម្លាប់ ដោយត្រៀមរៀបចំឧបករណ៍ ដើម្បីធ្វើសកម្មភាពសម្លាប់ ដើម្បីដោះ ស្រាយគំនំុនិងបញ្ចប់ស្នេហា ត្រីកោណ ។

សូមបញ្ជាក់ថា ករណីនេះឃាតកម្មនេះ កើតហេតុកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ ជនរងគ្រោះត្រូវបានសម្លាប់នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង២១ យប់ មានរយៈពេល១០ថ្ងៃ គិតមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ។ ហើយសំណំុរឿងឃាតកម្ម ត្រូវបានបំបែកមានរយៈពេល មិនដល់១ថ្ងៃ ។ ជនជាឃាតករពីរនាក់ប្តី ប្រពន្ធនេះ សមត្ថកិច្ចកសាងសំណំុរឿងបញ្ជួនទៅសាលាដំបូងខេត្តចាតការបន្តតាមច្បាប់។ គិតទៅស្នេហាមានឥទ្ធិពលដល់ថ្នាក់នេះផងហ្ន៎…ពិតជាគួរឲ្យខ្លាចមែន….៕

មតិយោបល់