ព័ត៌មានជាតិ

(មានវីដេអូ) ថ្លើមធំ ហ៊ានយកកាំបិត ប័ុងតោ ចូលកាប់គេដល់ក្នុងផ្ទះ

ភ្នំពេញៈ បុរសម្នាក់ដោយសារតែចង់សងសឹកគំនុំចាស់ បានយកកាំបិតប័ុងតោ សស្ញាច ទៅកាប់ជនរងគ្រោះដល់ក្នុងផ្ទះ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ជិត ១១យប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន Post News បានឲ្យដឹងថា បន្ទាប់ពីបុរសម្នាក់នោះចូលកាប់ជនរងគ្រោះដល់ក្នុងផ្ទះហើយ ក៏បានរត់ចេញមកក្រៅវិញ ប៉ុន្តែភ្លាមៗនោះ គ្រួសារជនរងគ្រោះ បានរត់ដេញតាមពីក្រោយ ដោយស្រែកថាចោរៗ លុះរត់មកដល់ចំណុចស្តុបកោសដូងខាងលិចផ្សារ ម៉ុងឌីយ៉ាល់ ក៏ត្រូវប្រជាពលរដ្ឋនៅជិតនោះ ចាប់បាន និងនាំគ្នាវាយទ្រោមខ្លួនតែម្តង៕

https://youtu.be/FngThFFhNEY
https://youtu.be/VcREnpLkhio

មតិយោបល់