ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ធ្វើទារុណកម្មទៅលើនារីរកស៊ីផ្លូវភេទម្នាក់ រហូតស្លាប់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយយកសពទៅបោះចោលនៅឈានបដ្ឋានវត្តទឹកថ្លា។
លុះដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកសាកសួរនិងស្រាវជ្រាវបន្ត។
រហូតមកដល់ម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយខណ្ឌទួលគោក បានធ្វើការឆែកឆេរផ្ទះម៉ាស្យាកោសជប់ខ្យល់ តាមផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីរកវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់