ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌអធិការខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់ស្នងការរាជធានីភ្នំពេញ បានបំបែកសុំណុំរឿងករណីលួចមានស្ថានទម្ងន់ទោស(លួចរថយន្ត) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៤និង១៥នាទី នៅចំណុចផ្ទះលក់គ្រឿងសំណង់លេខ196H ផ្លូវជាតិលេខ៦ ក្រុម៨ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦ និង ៣០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងរថយន្តរបស់ជនរងគ្រោះ១គ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8965 ព្រមទាំងឧបករណ៍មួយចំនួនទៀត ។
ជនសង្ស័យឈ្មោះ ផាន់ ឌីណា ហៅទី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូរបាលី២ បន្ទប់A6 ជាន់ទី18 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(មានសារធាតុញៀន)។
ម្ចាស់រថយន្តឈ្មោះ សំ សុភា ភេទប្រុស អាយុ ៤០ ឆ្នាំ ស្នាក់ផ្ទះលេខ196H ផ្លូវជាតិលេខ៦ ក្រុម៨ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មុខរបរលក់គ្រឿងសំណង់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី ៕
មតិយោបល់