ព័ត៌មានជាតិ

មន្រ្តីសាខាកាំកុងត្រូល​ ចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារគគីរ!

​កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

មន្ត្រីជំនាញបានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហាររួមមាន៖ គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិត ត្រីងៀត សាច់ក្រក គុយទាវ ស្ករត្នោត ត្រីងៀត សាច់ក្រក ជ្រក់ គុយទាវ និងគ្រឿងសមុទ្រ ។

​ជាលទ្ធផលនៃការធ្វើតេស្តបឋម មន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ។
ព្រមទាំងបានដកយកគំរូបន្លែ ចំនួន ១៥គំរូ រួមមានស្ពៃក្តោប ផ្កាខាត់ណា ស្ពៃក្រញាញ់ គល់ស្លឹកគ្រៃ ម្រះព្រៅ ពោតបារាំង ត្រសក់ សណ្តែកគួរ ស្លឹកខ្ទឹម ផ្លែម្រះ ផ្កាកាឆាយ សណ្តែកបារាំង ខាត់ណា ប៉េងបោះ និងស្ពៃខៀវ បញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល៕

មតិយោបល់