កោះកុងៈ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលអធិការ ក្រុងខេមរភូមិន្ទ និងអធិការស្រុកស្រែអំបិល បានចុះបង្ក្រាបឃាត់ម៉ូតូ៨គ្រឿង ដែលមានសំទ្បេងលាន់ឮរំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ តាមគេហដ្ឋាន និងតាមទីសាធារណៈ។
ដោយវត្ថុតាង និងម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ច យកមកអប់រំណែរនាំ ចុះកិច្ចសន្យា ហើយឲ្យដូរបំពង់ស៊ីម៉ាំងលាន់ឮចេញ មកជាទម្រង់ដើមវិញ។ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ច នឹងបង្ក្រាបជាបន្តបន្ទាប់ទៀត ចំពោះកែឆ្នៃបច្ចេកទេស៕
មតិយោបល់