ព័ត៌មានជាតិ

សមត្ថកិច្ចធ្វើសន្និសីទកាសែត ស្តីពីលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលរក្សាទុកឱសថខុសច្បាប់និងអន់គុណភាព

ភ្នំពេញៈ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម​នាយឧត្តមសេនីយ៍ ​មៀច​ សុផាន់ណា ​រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនាំចូលរក្សាទុកឱសថខុសច្បាប់​ និងអន់គុណភាព នៅទីស្តីការក្រសួងមហាផ្ទៃដែលក្រុមគណៈកម្មាធិការបង្ក្រាបបាននៅទីតាំងមួយកន្លែងក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដកហូតបានជាបណ្តោះអាសន្ននូវផលិតផលឱសថចម្រុះ១៣៨មុខ​ ស្មើនឹង១០,៤៦៥ប្រអប់​ មានប្រហែលជា៤០តោន។

ក្រោយពីបានត្រួតពិនិត្យនូវទីតាំងខាងលើដែលនាំចូលរក្សាទុកឱសថនេះ​ក្រុមប្រតិបត្តិការពិសេសបានរកឃើញនូវឱសថចំនួន​១៣៨មុខ​ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
-ឱសថនាំចូលដោយគ្មានចុះបញ្ជីកា​ (Vignette)មាន២៤មុខ ស្មើនិង២០៤៣ប្រអប់​ -ឱសថគ្មានបរិយាយប័ណ្ណជាភាសាខ្មែរ១៣៨មុខ​ ស្មើនិង១០៤៦៥ប្រអប់
-ឱសថហួសសុពលភាពប្រើប្រាស់៣៦​មុខ ស្មើនិង២២៩៨ប្រអប់។

យោងតាមលទ្ធផលក្នុងការត្រួតពិនិត្យ​របស់ក្រុមការងារបច្ចទេស​និងជំនាញឱសថរបស់ក្រុមប្រតិបត្តិការពិសេស​គ.ប.ផ.ក​ ។

គ.ប.ផ.ក.បានធ្វើកាសន្និដ្ឋានបឋមដូចខាងក្រោម៖ ការដឹកជញ្ជូនមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឱសថចំនួន២៤មុខ​ គ្មានវិញ្ញាបនប័ត្រចុះបញ្ជីការ ឱសថចំនួន៣៦មុខផុតសុពលប្រើប្រាស់​ ឱសថចំនួន១៣៨​មុខ ​មិនមានសរសេរលិខិតណែនាំជាភាសាខ្មែ៕

មតិយោបល់