ព័ត៌មានជាតិ

លាន់ដូចរន្ទះ រថយន្តពីរគ្រឿង បុកគ្នា បណ្ដាលឲ្យរងការខូចខាត នៅក្រុងតាខ្មៅ

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងរថយន្ត កាលពីវេលាម៉ោង ៩ និងង១៥នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះហេង គីមឡៃ លើផ្លូវជាតិ២ ស្ថិតនៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ។

រថយន្តបង្ក ម៉ាក LEXUS 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3900 អ្នកបើកបរឈ្មោះ ហង្ស សូរិយា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើដំណើរពីត្បូងទៅជើង បានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ
2Z-0609 អ្នកបើកបរឈ្មោះ ញាណ សុផន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។

ករណីនេះ មិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ តែខូតខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង។ មូលហេតុ៖ អ្នកបើករថយន្ត LEXUS470 បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ មធ្យោបាយពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់