មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាចម្រៀងជើងចាស់ល្បីល្បាញ លោក មិញ សុធីវណ្ណ ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ«លក់ស្រែចូលបា» ប្រកាសដំណើរការផេកផ្លូវការផ្ទាល់ខ្លួនមួយ ដោយក្នុងផេកនោះ លោកប្រើសម្រាប់បង្ហោះបទចម្រៀង និងស្នាដៃចាស់ៗកន្លងមក ដែលមិនខុសពីឃ្លាំងឯកសារ និងទុកសម្រាប់បង្ហោះស្នាដៃថ្មីរបស់លោក ដើម្បីកុំអោយមហាជន ពិបាកស្វែងរក។
លោក មិញ សុធីវណ្ណ បានថ្លែងបញ្ជាក់ថា ស្នាដៃជាច្រើន ដែលលោកផលិតបាន ប្រសិនបើលោកមិនធ្វើការបង្ហោះទុកជាឯកសារនោះទេ គឺមិនខុសពីកប់ទុកចោលនោះឡើយ ទើបបង្កើតផេក ដែលមានឈ្មោះថា “Suthyvann Studio Recording” ដើម្បីគាស់កកាយនូវស្នាដៃទាំងនោះ។ ផេកផ្លូវការមួយនេះ នឹងមិនខុសពីទីលានបង្ហាញមបទពិសោធន៍ក្នុងនាមជាអ្នកនិពន្ធ និងជាអ្នកចម្រៀងនោះទេ ខណៈដែលការបង្ហោះនូវបទចម្រៀងថ្មីៗ គឺដើម្បីអោយអ្នកចង់ស្រាវជ្រាវនូវបទចម្រៀងចាស់ៗរបស់លោក មិនពិបាកដូច ក៍ដូចជាដើម្បីផ្សាព្វផ្សាយនូវស្នាដៃទាំងនោះ។ ផេកនេះ ក៍ដើម្បីប្រើសម្រាប់បង្ហោះសកម្មភាព និងស្នាដៃបទចម្រៀងថ្មីៗផងដែរ ដើម្បីកុំអោយយល់ថា លោកភ្លេចសិល្បៈ ហើយមានស្នាដៃថ្មីបង្អួតមហាជន។
ផេកថ្មីដែលមានឈ្មោះថា«Suthyvann Studio Recordin»នេះ ក៍ទទួលសេវាបំពេញការងារទាក់ទង នឹងការផលិតបទចម្រៀងជូនអ្នកត្រូវការផលិតចម្រៀងជំនាន់ដើម។ លោកថា ខ្លួនខិតខំការពារស្នាដៃដែលកសាងបាន ដូចជាបទចម្រៀងដែលបន្សល់ទុកជាមរតកឲរលកក្រោយបានឈ្វេងយល់ពិបាកបំផុត ទើបចាត់ទុកថា ការបង្កើតផេកថ្មី ផ្សព្វផ្សាយស្នាដៃ គឺអ្វីដែលលោកត្រូវតែធ្វើ។ ម្ចាស់បទ«លក់ស្រែចូលបា» រូបនេះបន្តថា គោលបំណងដែលលោកបង្កើpag នេះ គឺទី១ចង់បង្ហាញនូវការសាងស្នារដៃដែលលោកបានប្រឡូកវិស័យតន្រ្តី និងចម្រៀងតាំងពីទស្សវត្តន៍៨០ ដោយមានការទទួលបានការគាំទ្ររហូតដល់បច្ចុប្បន្នបញ្ជ្រាបដល់យុវ័យជំនាន់ក្រោយ និងទី២ដើម្បីរំលេចស្នាដៃ original song ដែលលោកផលិតបានថ្មី៑។ សម្រាប់ទី៣លោកថា ដើម្បីបន្សល់ទុកលើប្រព័ន្ធបច្ចេកវិទ្យាអោយកាន់តែទំនើប ងាយស្រួលផ្សព្វផ្សាយសម្របអារម្មណ៍មហាជនទូទៅនៅក្នុងជីវិតចុងក្រោយរបស់លោក។
គួរបញ្ជាក់ថាPageមួយនេះតាមការបង្ហើបឲដឹងនឹងមានចេញចម្រៀងថ្មីៗស្នាដៃកូនខ្មែរក្នុងន័យលើកកម្ពស់សិល្បៈចម្រៀងខ្មែរ។លើសពីនេះមានគម្រោងយកតារាចម្រៀងថ្មីចាស់ជាច្រើនដួងចូលជាសមាជិកដើម្បីច្រៀងតាមផែនការចែកជូនអ្នកគាំទ្រ។
ដូច្នេះប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នានិងជួយឲតម្លៃហើយលើកទឹកចិត្តស្នាដៃកូនខ្មែរជាបន្តទៀត។
មតិយោបល់