បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យវ័យកក្មេង៦នាក់ ដែលធ្លាប់ធ្វើឲ្យអាជីរករ លក់ដូរ ខឹងសម្បា ដោយសារតែជនទាំងនេះ តែងតែបានធ្វើសកម្មភាព លួចគាស់តូបរបស់ពួកគាត់យកសម្ភារៈ ទៅបញ្ចាំនោះ ឥឡូវត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវ តាមវិធានការជំនាញឈានដល់បង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះតែម្តង ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់តូប នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជនសង្ស័យទាំង៦នាក់ ទី១មានឈ្មោះ សំបូរ មាសជីង ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ,ទី២ឈ្មោះ ឈឿ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៣ឈ្មោះ សន វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៤ឈ្មោះ នៅ ចាន់អារុណ ភេទប្រុស អាយុ១៤ឆ្នាំ ,ទី៥ឈ្មោះ រុំ រ៉ាឈី ភេទប្រុស អាយុ១៤ឆ្នាំ និងទី៦ឈ្មោះ តែម ចាន់ពិគុណ ហៅពៅ ភេទប្រុស អាយុ១៤ឆ្នាំ។ ជនសង្ស័យទាំងនេះ បានលួចគាស់ហាងលក់ទូរសព្ទដៃយីហោ មានជ័យ នៅខាងលិចចូលផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់ឈ្មោះ ឌុច ចំរ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិសង្កាត់កើតហេតុ។
សម្ភារៈបាត់បង់៖ ទូរសព្ទសាំស៊ុងថេប២គ្រឿង,ហ៊ូហ្វៃថេប៦គ្រឿង,ស៊ិនថិច១គ្រឿង,លេបថប១គ្រឿង,ម៉ឺមឺរី២០និងខាតរិឌ័រ១៥ សរុបជាទឹកប្រាក់១,៧០០ដុល្លារ។
បច្ចុប្បន្ន ក្រុមក្តឹបចោរទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ សើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨៕
មតិយោបល់