ព័ត៌មានជាតិ

វៀតណាម គឺជា​អ្នក​ផ្គត់ផ្គង់​បង្កង​នាំមុខគេ​ដល់​ប្រទេស​ជប៉ុន​ជាង១៣.៤០០​តោន

តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) បានឱ្យដឹងថា ក្នុង​ចន្លោះ​ខែ​មករា និង​មេសា វៀតណាម​បាន​នាំចេញ​បងង្ក​ជាង​១៣.៤០០​តោន ទៅក្នុង ប្រទេស​ជប៉ុន ក្នុងតម្លៃ ១៩១​លាន​ដុល្លារ ពោល​គឺ​កើនឡើង​៣១,៩% គិត​ជា​តម្លៃ​តែ​ថយចុះ​៤០,២% គិត​ជា​បរិមាណ​ក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ ។ ប្រការ នេះ​បាន​ធ្វើឱ្យ​ប្រទេស​វៀតណាម ក្លាយជា​អ្នក​ផ្គត់ផ្គង់​បង្កង​នាំមុខគេ នៅលើ​ទីផ្សារ​ជប៉ុន ។​

​តាម​សមាគម​អ្នក​ផលិត និង​អ្នក​នាំចេញ​ផលិតផល​ជលផល​របស់​វៀតណាម ( Vasep ) បានឱ្យដឹងថា ការថយចុះ​ខាង​បរិមាណ គឺ​ដោយសារតែ​មាន ការពង្រឹង​ការត្រួតពិនិត្យ​អត្រា បដិបក្ខ​ប្រាណ ។​

​ប្រទេស​ថៃ​និង​ឥណ្ឌូណេស៊ី ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​២ និង​លេខ​៣ តាម​លំដាប់​រៀង នៃ​បរិមាណ​១១.៤០០​តោន និង​៨.៨០០​តោន​។​តាម​Vasep បានឱ្យដឹងថា ពី​ខែ​មករា​ដល់​ខែ​ឧសភា​ការនាំចេញ​របស់​ជាតិ​នូវ​ផលិផល​ជល ផល​មាន​ទឹកប្រាក់​ពាណិជ្ជកម្ម​២,៨​ពាន់​លាន​ដុល្លារ គឺ​កើនឡើង​២១%​ក្នុង ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ ៕​
images733046_29_11_toi_la_dang_vien_cong_nhan__anh_2

មតិយោបល់