ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ដេកស្លាប់ នៅក្នុងផ្ទះមួយកន្លែង ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល នៅខាងក្រោយផ្ទះលក់ថ្នាំពេទ្យ ផ្លូវ១៦៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
សពបុរសខាងលើជាជនបរទេស ស្នាក់នៅកន្លែងកើតហេតុ ដោយបន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យអស់ជាច្រើនម៉ោង នៅតែពុំអាចធ្វើការសន្និដ្ឋានបាន ។
សពត្រូវបានដឹកចេញពីកន្លែងកើតហេតុ តែទោះយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ថាជាករណីអត្តឃាត ឬយ៉ាងណាទេ ដោយកំពុងធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់