ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមកលោតពីលើស្ពានជ្រោយចង្វារ

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូតូទៅលោតពីលើស្ពានជ្រោយចង្វារដោយពុំដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង ១០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូគុបជ្រុងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BE-0337 មកដល់ស្ពានជ្រោយចង្វារ បានលោតចុះ បណ្តាលរងរបួសធ្ងន់ ព្រោះលោតនៅមាត់ជ្រាំងផ្ទុបនិងដី។ បុរសខាងលើស្លៀកខោខូវប៊យ អាវពណ៌ទឹកប៉ិច ពាក់មួកសុវត្ថិភាពពណ៌ឈាមជ្រូក៕

លោតទឹកពីស្ពាន (1)

លោតទឹកពីស្ពាន (2)

លោតទឹកពីស្ពាន (3)

លោតទឹកពីស្ពាន (4)

លោតទឹកពីស្ពាន (5)

មតិយោបល់