ព័ត៌មានជាតិ

អាសូរណាស់!ករណីសង្ស័យរថយន្តបុករត់បណ្តាលអោយមនុស្ស២នាក់ប្តីស្លាប់និងប្រពន្ធរងរបួសធ្ងន់ តាមបណ្តោយផ្លូវព្រៃស…

ភ្នំពេញ:នៅថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី មានករណីគ្រោះចរាចរណ៍នៅត្រង់ចំណុចលើផ្លូវព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស០១នាក់(ស្លាប់) មួង ផុន ភេទប្រុស អាយុ៤៣ឆ្នាំ មានស្រុកកំណើតរស់នៅ ភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។
-អ្នករួមដំណើរ ឈ្មោះ ស៉ីវ ធីនី ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតរស់នៅ ភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ(រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ) ។
បច្ចុប្បន្ន: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់