ព័ត៌មានជាតិ

រថយន្តទំនើបៗមួយចំនួនតូច មិនគោរពច្បាប់ចរាចរណ៍ ចតគ្មានសណ្ដាប់ធ្នាប់

ភ្នំពេញៈ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមណ្តោយមហាវិថីព្រះនរោត្តម, ផ្លូវលេខ១០៦-១០៨ (ជុំវិញសួនច្បារអតីតទីលានប្រជាធិបតេយ្យចាស់), តីរៈវិថីព្រះស៊ីសុវត្ថិ, ផ្លូវលេខ១៣០-១៣៦ និង ផ្លូវលេខ១៤៤ ។

ជាលទ្ធផល ៖ អាជ្ញាធរខណ្ឌ បានធ្វើការអប់រំណែនាំដល់ម្ចាស់រថយន្ត ដែលចតលើគំនូសផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីព្រះនរោត្តម នៅនឹងកន្លែងបានចំនួន ០៥គ្រឿង និងបានស្ទូចរថយន្តឈប់ចតគ្មានម្ចាស់ ដែលចតនៅលើទ្រូងផ្លូវសាធារណៈបានចំនួន ០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ៕

មតិយោបល់