បន្ទាយមានជ័យៈ កម្លាំងនគរបាលបានឃាត់ខ្លួនសង្ឃមួយអង្គ យកមកសួរនាំនៅអធិការដ្ឋានទាំងព្រឹកព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុចអាងអម្រឹតអូរខៃដន ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីសង្ឃនោះយកកាំបិតចុងស្រួចចាក់ស្ត្រីម្នាក់បណ្តាលឲ្យរបួសធ្ងន់។
អ្នកឃើញហេតុការណ៍បាននិយាយថា ស្ត្រីរងគ្រោះបានរត់ចេញពីរថយន្តម៉ាកហាយឡែនឌ័រ ឈាមស្រោចខ្លួនដោយស្រែកឲ្យគេជួយ ថាខ្លួនត្រូវសង្ឃចាក់សម្លាប់។
ក្រោយមក ស្ត្រីរងគ្រោះត្រូវបានដឹកបញ្ជូនភ្លាមទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីដើម្បីជួយសង្គ្រោះបន្ទាន់ ហើយសង្ឃបង្កត្រូវឃាត់ខ្លួននាំទៅអធិការក្រុង។
នៅពុំទាន់មានការអះអាងណាមួយជុំវិញហេតុការណ៍នេះទេ តែគេសង្ស័យជាករណីស្នេហាត្រីកោណច្រើនជាង៕
មតិយោបល់