ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូជិះឆ្លងថ្នល់ បើកបរក្នុងទិសដៅពីជើងទៅលិច បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់និងរងរបួសធ្ងន់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៧៦-១៧៧ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថយន្ដបង្កម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BA-8088 (បើកបរពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់1C-6600 ពណ៌ខ្មៅ ជិះដោយម៉ូតូឈ្មោះ ហោ លីហេង អាយុ១៧ឆ្នាំ ភេទប្រុស លំនៅភូមិ ចំការតាប៉ូ ឃុំ ស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ភឿន ចាន់នី ហៅភិន អាយុ១៧ឆ្នាំ ភេទស្រី មានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ចំពោះករណីនេះ វត្ថុតាងបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់៕
មតិយោបល់