ព័ត៌មានជាតិ

Update៖ មនុស្សរងរបួសធ្ងន់ ៧នាក់ ខូចខាតឃ្លាំង៣ តូប២ រថយន្ត និងម៉ូតូ ១២គ្រឿង ករណីធ្លាយហ្គាសបង្កជាអគ្គិភ័យឆាបឆេះ នៅខណ្ឌសែនសុខ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ០១:៥០​ នាទីរសៀល ថ្ងៃសៅរ៍​ ៨កើត ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យ​​មួយកន្លែងបានកើតឡើងនៅចំណុចទីតាំងលក់ហ្គាស​ ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវសម្តេច​ ជា​ ស៊ីម ភូមិក្រុងថ្មី​ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+​ ម្ចាស់ទីតាំងឈ្មោះ ប៉ែន​ ធារិទ្ធ ភេទ​ ប្រុស​ អាយុ​ ៦៩​ឆ្នាំ​ ជនជាតិខែ្មរ​ មុខរបរ​ ម្ចាស់ទីតាំង​ ។
+​ មូលហេតុ: បណ្តាល​មកពីការធ្លាយហ្គាសបង្កជាអគ្គិភ័យតែម្តង។
+​ ប្រភេទសំណង់: ដែកប្រក់សង្ក័សីទំហំ ១៥x ៣០​ ម៉ែត្រ។
+​ ខូចខាតសម្ភារៈ ឆេះឃ្លាំងហ្គាសចំនួន​០១​ទំហំ ១៥ X ៣០​ ម៉ែត្រ ឆេះអស់ទាំងស្រុង​។
-​ ឆេះរាលដាលដល់ឃ្លាំងចំនួន​ ០​៣​
-​ តូប​ចំនួន​ ​០២​ ឆេះអស់ចំនួន​ ៥០%​
-​ ឆេះរថយន្តចំនួន​ ០៤​ គ្រឿង
-​ ម៉ូតូ​ចំនួន​ ០៨​ គ្រឿង​ និងកង់​ចំនួន​០១គ្រឿង។
-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: មនុស្សរងរបួសចំនួន​ ០៧​ នាក់​ រងរបួសធ្ងន់។
+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ១២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២​ រថយន្ត​ ស្មើរនឹង ៤៨ម៉ែត្រគូប ។
+​ រថយន្តជំនួយអន្តរាគមន៍
-​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ចំនួន​ ០២​ គ្រឿង​ ពុំបានប្រើប្រាស់ទឹក។
-​ រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៧​ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៧​ រថយន្ត​ សើ្មនឹង ២១ម៉ែត្រគូប។
-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់​ ០១​ រថយន្ត​​ ស្មើនឹង​ ០៦ម៉ែត្រគូ​ប។
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ០៣:០០​ នាទីរសៀល​ ថ្ងៃខែឆ្នាំដដែល។

មតិយោបល់