ឧត្តរមានជ័យៈ មានការភ្ញាក់ផ្អើលមួយកើតឡើង ខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ បានចង.កសម្លាប់ខ្លួននឹងមែកដើមអំពិល បណ្តាលឲ្យស្លាប់ចោលកូន ព្រោះតែជំងឺប្រចាំកាយ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សពមានឈ្មោះ សៅ ញូញ ភេទប្រុស អាយុ៥៨ឆ្នាំ។
ចំណែកមូលហេតុ បណ្តាលមកពី ជនរងគ្រោះពិបាកចិត្តមានជំងឺប្រចាំកាយរយៈពេល៤ឆ្នាំមកហើយ និងបានដើររកកន្លែងព្យាបាលគ្រប់ទីកន្លែងតែមិនជា។
ក្រោយកលតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់