កណ្តាលៈ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតក្នុងទឹក ស្លាប់ដោយមិនស្គាល់អត្តសញ្ញាណ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពីមានករណីនេះកើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើ ស្លាប់ដោយមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើង ហើយពេលនេះសពខាងលើ ត្រូវបានកប់នៅលើដីមាត់ច្រាំង រង់ចាំក្រុមគ្រួសារមកយកសពធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់