កណ្តាលៈ កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល នៅលើកំណាត់ផ្លូវជាតិ៣៨០ ភូមិអរិយក្យត ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្តាល1X-5197 ជិះដោយឈ្មោះ គេត បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងផ្សារដែក(របួសធ្ងន់) មានទីលំនៅបច្ចុប្បន្នភូមិក្រើល ឃុំ អន្សោង ស្រុក កំពង់ត្របែក ខេត្តព្រៃវែង នឹងអ្នករួមដំណើរ២នាក់ទី១មានឈ្មោះ ជៀប សូនី ភេទប្រុស អាយុ១៨ឆ្នាំ មុខជាងផ្សារដែក(របួសស្រាល)ទីលំនៅភូមិព្រែកជ្រូកឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។ និងទី២ឈ្មោះ សៅ សុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងផ្សារដែក (របួសធ្ងន់)មានទីលំនៅ ភូមិ ក្រើល ឃុំ អន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ ម៉ូតូមួយគ្រឿងទៀតដែលមានទិសដៅបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង។ ដែលម៉ូតូនោះម៉ាក Honda dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2397 បើកបរដោយឈ្មោះ ឡុន សុភ័ក្រ្តា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស(របួសស្រាល) មានទីលំនៅភូមិព្រែកបង្កង ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHonda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្តាល1X-5196 បើកបរចូលកន្លងផ្លូវខាងស្តាំដៃរបស់គេ។ហើយចំណែកវត្ថុតាងទាំងសងខាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍អរិយក្សត្រដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់