ព័ត៌មានជាតិ

ករណីបើកម៉ូតូបុករថយន្តដែលម្ចាស់កំពុងឈប់ចុះនោម បណ្ដាលឱ្យស្លា..ប់បាត់បង់ជីវិត នៅខេត្តព្រៃវែង…

ព្រៃវែង:បុរសម្នាក់ បានបើកម៉ូតូម៉ាកវ៉េវ បុ..ក.រថយន្តដឹកដីពីក្រោយ ខណៈម្ចាស់រថយន្តដឹកដី ឈប់រថយន្តចុះនោម បណ្ដាលឱ្យរង.រ.បួ.ស.ធ្ងន់ និងបានស្លា..ប់.បា.ត់.ប.ង់.ជី.វិ..ត.ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៤៥នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ជនរងគ្រោះដែលបានស្លា..ប់.ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ណៃ ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ ពោធិ៍ចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបើកម៉ូតូម៉ាកវេវឆ្លាម ពណ៌ក្រហម (គ្មានផ្លាកលេខ) លុះដល់ចំណុចកើតហេតុបានបុ..ក.ពីក្រោយរថយន្តម៉ាក ហ៊ីហិនដាយ ត្រាគោ ពណ៌ក្រហម ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-3384 បើកបរដោយឈ្មោះ វណ្ណា លឹមទាង ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងឈប់រថយន្ត ដើម្បីចុះនោម បណ្ដាលឱ្យភាគីខាងម៉ូតូរង.រ.បួ.ស.ធ្ងន់ និងស្លា..ប់បា.ត់.ប.ង់.ជី.វិ.ត.ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពចុងអំពិល ។

បច្ចុប្បន្ន អ្នកបើកបររថយន្ត ត្រូវបានឃា..ត់.ខ្លួន និងនាំមកអធិការដ្ឋាននគរបាលស្រុកកញ្ជៀច ដើម្បីសាកសួរ និងបំពេញនីតិវិធីតាមផ្លូវច្បាប់ ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ៕

មតិយោបល់