យោងតាមផេកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណៈជន ទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះអាដុតភ្លើងក្បែរធុងហ្គាស ព្រោះអាចបង្ករអោយមានគ្រោះថ្នាក់។
ក្រុមការងារមន្ត្រីបង្ការពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញយើង ធ្វើការងារមិនខ្លាចហត់នឿយទេ ចាំជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ពេលណាដែលមានករណីអគ្គិភ័យកើតឡើងដោយប្រការណាមួយដោយយថាហេតុ។
លេខទូរស័ព្ទ ទំនាក់ទំនងទាន់ហេតុការណ៍ ៖ 666៕
មតិយោបល់