ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីរថយន្តម៉ាក TOYOTA ពណ៌ទឹកប្រាក់ (មួយបាំងកន្លះ)បើកបរតាមបណ្តោយផ្លូវជាតិលេខ៧ បានរេចង្កូតទៅធ្លាក់លូកន្លែងការដ្ឋានរៀបចំប្រព័ន្ធលូថ្មីដោយសារវ៉ាជែងគ្នា នៅតំបន់គ្រោះថ្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនោះម្ចាស់ទើបតែទិញថ្មីថ្មោង រៀនបើកបរសាកល្បងដោយខ្លួនឯង ហើយមានអ្នករួមដំណើរម្នាក់ទៅ២នាក់(កូន) មិនមានអ្នករងរបួសធ្ងន់ឡើយ។
ហើយរថយន្តដែលធ្លាក់ចូលក្នុងលូនោះ ត្រូវបានអេស្កាទ័ររបស់ការដ្ឋានដែលកំពុងកាយជួសជុលផ្លូវជាតិលេខ៧ ជួយអូសទាញចេញពីលូភ្លាមៗ៕
មតិយោបល់