(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយយុវជនម្នាក់ឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បាន បង្ហាញពាក្យបណ្ដឹងមួយនៅលើគណនីហ្វេស ប៊ុក ខ្លួន ប្ដឹងតារាចម្រៀងលោក មៃ សុគន្ធ ពីបទបរិហាកេរ្ដិ៍លើបណ្ដាញសង្គម ។
យុវជន យិន ហេង ហៅចំប៉ីខ្មៅ បាននិយាយឱ្យដឹងនៅលើគណនី របស់ខ្លួនបែបឌឺដងថា «ជូនកំពូល សិល្បករ ម៉ៃ សុគន្ធ ដីកាកោះហៅសូមអញ្ចើញផង អរុណ សួស្ដីដើម ឆ្នាំថ្ងៃច័ន្ទ ដើមទ្រព្យ ទី០៣ ខែមករា ឆ្នាំ២០២២ ក៏ដឹងថាខ្ញុំកូន កាត់យួន ក៏ដឹងថាខ្ញុំធ្លាប់ជាប់គុក ហេតុ អ្វីអ្នក តែងតែ បំពាន កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ឆ្លៀតធ្វើអាជីវកម្ម លើ ឈ្មោះ ខ្ញុំ ទៀត» ។
ដូចគ្នានៅក្នុងពាក្យបណ្ដឹង និងសាលក្រមចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក៏បាន បញ្ជាក់ ឱ្យ ដឹង បន្ថែមទៀតថា បុគ្គលឈ្មោះ ម៉ៃ សុគន្ធ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ៃ សុគន្ធ និងជាម្ចាស់គណនី TikTok ឈ្មោះ ម៉ៃ សុគន្ធ Real បានប្រើប្រាស់បណ្ដាញ សង្គម ទាំង ពីរនេះញុះញង់ឱ្យមានការរើសអើង បរិហា កេរ្ដិ៍ និងកេងចំណេញលើសេដ្ឋកិច្ចលើខ្លួន ដើម្បី បំផ្លាញ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ តាម រយៈ ការផុសវីដេអូ និងភ្ជាប់សំណេរអត្ថបទ ។
ក្នុងនោះបានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីកំឡុងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បុគ្គល ឈ្មោះ ម៉ៃ សុគន្ធ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ៃ សុគន្ធ និងជាម្ចាស់ គណនី TikTok ឈ្មោះ ម៉ៃ សុគន្ធ Real បានប្រើប្រាស់បណ្ដាញ សង្គមទាំងពីរនេះញុះញង់ឱ្យមាន ការរើសអើង បរិហាកេរ្ដិ៍ និងកេង ចំណេញលើសេដ្ឋកិច្ចលើរូបខ្ញុំបាទឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ដើម្បីបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូរ»។
យ៉ាងណាមិញ គេមិនទាន់ដឹងឡើយថា តើរឿងនេះ នឹងទៅជាយ៉ាងណា ខណៈមហាជនកំពុងរងចាំមើលចំណាត់ការបន្តទៀត។






មតិយោបល់