ព័ត៌មានជាតិ

«សុំឲ្យជាតិក្រោយបងចាប់ជាតិជួបគូជីវិត ហើយរស់នៅជាមួយគ្នាដល់ចាស់រៀងខ្លួនណា…» ប្រពន្ធជនរងគ្រោះ ករណីឃាតកម្ម ត្រូវមន្ត្រីនគរបាលជាមិត្តភ័ក្ដ បាញ់សម្លាប់ នៅខេត្តរតនគីរី បង្ហោះសារលើ Facebook រៀបរាប់យ៉ាងក្ដុកក្ដួល

រតនគីរីៈ យោងតាមផេកហ្វេសប៊ុកឈ្មោះ «លី ដា» ត្រូវជាប្រពន្ធជនរងគ្រោះ ករណីឃាតកម្មបាញ់សម្លាប់ ដែលជនរងគ្រោះ ជាមន្ត្រីនគរបាល រងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ចំណែក ខ្មាន់កាំភ្លើងជាមន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ពួកគេជាមិត្តភ័ក្ដ និងគ្នា បានបង្ហោះសារថា «ក្នុងចិត្តបេះដូងម្នាក់ៗ ស្ទើរប្រេះអស់ហើយ ប្ដីទៅដោយមិនអាចត្រលប់ មកជួបប្រពន្ធកូនក្រុមគ្រួសារទៅរហូត ហើយសុំឲ្យជាតិក្រោយបងចាប់ជាតិជួបគូជីវិត ហើយរស់នៅជាមួយគ្នាដល់ចាស់រៀងខ្លួនណា ជាតិនេះជីវិតប្ដីប្រពន្ធរបស់យើង ទាំងពីរបានតែប៉ុណ្ណឹងឯង បងទៅហើយកុំឲ្យមានចិត្តអាទ្បោះអាទ្បៃអីណា សូមប្ដីទៅឲ្យបានសុខរហូត»។

តាមរយៈសាររៀបរាប់ខាងលើនេះ បានធ្វើឲ្យម្នាក់ៗ មានអារម្មណ៍អាណិត និងខ្លោចចិត្តជាខ្លាំង មិនគួរណាមកជួបរឿងព្រាត់ប្រាស់បែបនេះសោះ តែមួយពព្រិចភ្នែក ក្លាយជាស្រីមេម៉ាយ ឯកូនវិញក៏កំព្រាទៀត។

សូមបញ្ជាក់ថា៖ ករណីឃាតកម្មនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩៕

មតិយោបល់