កណ្តាលៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដោយសារតែម្ចាស់បានដុតផ្ទះខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងខេត្តកណ្តាល។
ផ្ទះដែលឆាបឆេះនេះ សង់ពីថ្មីក្រោមឈើលើមានទំហំ៦គុណ៨ម៉ែត្រ ឆេះអស់ទាំងស្រុង។ ចំណែកជនសង្ស័យដែលដុតផ្ទះខ្លួនឯង ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនរួចហើយ។
ក្នុងករណីនេះដែរ មានការអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យនេះដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកណ្តាលចំនួន៦គ្រឿង ចំនួនទឹកស្មើ២៤មែត្រគូប ទើបរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែល៕
មតិយោបល់